​[​៣៤០​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ត្រាស់​ពាក្យ​នេះ​ហើយ​។​បេ​។​
​បើ​បុគ្គល​ដឹងខ្លួន​ថា​ជាទីស្រឡាញ់​ហើយ​ ​កុំ​គប្បី​ប្រកប​ខ្លួន​នោះ​ ​ដោយ​បាប​ឡើយ​ ​ព្រោះថា​ ​ខ្លួន​នោះ​ ​មិនមែន​រកបាន​ដោយ​ងាយ​ទេ​ ​បុគ្គល​អ្នកធ្វើ​អំពើអាក្រក់​ ​មិនមែន​រក​សេចក្តី​សុខ​បាន​ ​ដោយ​ងាយ​ទេ​ ​បុគ្គល​ដែល​សេចក្តី​ស្លាប់​គ្រប​សង្កត់​ ​លះបង់​ភព​ ​ជា​របស់​នៃ​មនុស្ស​ទៅ​ហើយ​ ​បុគ្គល​នោះ​ ​មាន​អ្វី​ជា​របស់​ខ្លួន​ ​បុគ្គល​នោះ​ ​កាន់​យក​អ្វីទៅ​ ​អ្វីទៅ​តាម​បុគ្គល​នោះ​បាន​ ​ដូចជា​ស្រមោល​ ​អន្ទោល​តាម​រូប​ ​ធម្មជាត​ទាំងពីរ​ ​គឺ​បុណ្យ​ ​និង​បាប​ ​រមែង​ទៅតាម​បុគ្គល​នោះ​ ​សត្វ​ធ្វើអំពើ​ណា​ ​ទុក​ក្នុង​លោក​នេះ​ ​បុគ្គល​នោះ​ ​មានអំពើ​នោះ​ជា​របស់​ខ្លួន​ ​បុគ្គល​នោះ​ ​កាន់​យក​អំពើនោះ​ទៅ​ ​អំពើនោះ​ទៅតាម​បុគ្គល​នោះ​ ​ដូចជា​ស្រមោល​ ​អន្ទោល​តាម​រូប​ ​
ថយ | ទំព័រទី ១៩៧ | បន្ទាប់