​ឬ​មាន​ពលថ្មើរជើង​រក្សា​ក៏ដោយ​ ​តែថា​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិន​រក្សាខ្លួន​ដោយពិត​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះថា​ ​ការ​រក្សា​នេះ​ ​ជា​ខាងក្រៅ​ ​ការ​រក្សា​នេះ​ ​មិនមែន​ជា​ការ​រក្សា​ខាងក្នុង​ទេ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ទាំងនោះ​ ​ទើប​ឈ្មោះថា​ ​មិន​រក្សាខ្លួន​ទេ​ ​លុះតែ​បុគ្គល​ណាមួយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​បុគ្គល​នោះ​ ​ទើប​ឈ្មោះថា​ ​រក្សាខ្លួន​ ​បុគ្គល​នោះ​ ​ទុកជា​មិន​មាន​ពលដំរី​រក្សា​ ​មិន​មាន​ពលសេះ​រក្សា​ ​មិន​មាន​ពល​រថ​រក្សា​ ​មិន​មាន​ពលថ្មើរជើង​រក្សា​ក៏ដោយ​ ​គង់តែ​បុគ្គល​ទាំងនោះ​ ​ឈ្មោះថា​ ​រក្សាខ្លួន​ដោយពិត​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះថា​ ​ការ​រក្សា​នេះ​ជា​ខាងក្នុង​ ​ការ​រក្សា​នេះ​ ​មិនមែន​ជា​ការ​រក្សា​ខាងក្រៅ​ទេ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ទាំងនោះ​ ​ទើប​ឈ្មោះថា​ ​រក្សាខ្លួន​។​
 [​៣៤២​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​សេចក្តី​នុ៎ះ​យ៉ាងនេះ​ឯង​ ​បពិត្រមហារាជ​ ​សេចក្តី​នុ៎ះ​ ​យ៉ាងនេះ​ឯង​ ​បពិត្រមហារាជ​ ​មែនហើយ​ ​បុគ្គល​ណាមួយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​។​បេ​។​ ​ខ្លួន​របស់​បុគ្គល​ទាំងនោះ​ ​ឈ្មោះថា​ ​មិន​រក្សា​ទេ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​បពិត្រមហារាជ​ ​ព្រោះថា​ ​ការ​រក្សា​នេះ​ ​ជា​ខាងក្រៅ​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់