[​២​]​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​និទ៌ុក្ខ​ ​ព្រះអង្គ​ឆ្លង​នូវ​អន្លង់​ ​ដោយហេតុ​ដូចម្តេច​ហ្ន៎​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ ​តថាគត​មិនឈប់​ ​មិន​ប្រឹង​ ​តែ​ឆ្លង​អន្លង់​បាន​។​ ​បពិត្រ​ព្រះអង្គ​និទ៌ុក្ខ​ ​ចុះ​ព្រះអង្គ​មិនឈប់​ ​មិន​ប្រឹង​ ​តែ​ឆ្លង​អន្លង់​បាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​កាលណា​តថាគត​ឈប់​ ​តថាគត​នឹង​លិច​ចុះ​ ​ក្នុង​កាលនោះ​ ​កាលណា​តថាគត​ប្រឹង​ ​តថាគត​នឹង​រសាត់​ឃ្លាត​ទៅ​ ​ក្នុង​កាលនោះ​ ​ម្នាល​អាវុសោ​ ​តថាគត​មិនឈប់​ ​មិន​ប្រឹង​ ​តែ​ឆ្លង​អន្លង់​បាន​ ​យ៉ាងនេះ​ឯង​។​
​តាំងពី​យូរណាស់​ហើយ​ ​ខ្ញុំ​ទើបតែនឹង​បានឃើញ​ខីណាសវ​ព្រាហ្មណ៍​ ​ជា​អ្នក​រំលត់​កិលេស​ ​ដែល​មិនឈប់​ ​មិន​ប្រឹង​ ​តែ​ឆ្លង​តណ្ហា​ ​ដែល​ផ្សាយ​ទៅ​ក្នុង​លោក​បាន​។​

 [​៣​]​ ​លុះ​ទេវតា​នោះ​ ​ពោល​ពាក្យ​នេះ​ចប់ហើយ​ ​ព្រះ​សាស្តា​ ​ក៏​មានព្រះហឫទ័យ​រីករាយ​។​ ​គ្រានោះ​ឯង​ ​ទេវតា​អង្គ​នោះ​ ​ដឹង​ថា​ ​ព្រះ​សាស្តា​របស់​អញ​ ​មានព្រះហឫទ័យ​រីករាយ​ ​ដូច្នេះហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​បាត់​ទៅ​ ​ក្នុង​ទីនោះ​ឯង​។​
ថយ | ទំព័រទី ២ | បន្ទាប់