អត្ថករណសូត្រ ទី៧
[៣៤៧] លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ អង្គុយក្នុងរោងសម្រាប់កាត់សេចក្តី ក្នុងទីឯណោះ បានឃើញពួកខត្តិយមហាសាល ព្រាហ្មណមហាសាល និងគហបតិមហាសាល អ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន ពោលនូវពាក្យកុហក ចំពោះហេតុ ដែលដឹងច្បាស់ ព្រោះកាមជាហេតុ ព្រោះកាមជាដំណើរ ព្រោះកាមជាអធិករណ៍ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ណ្ហើយ អាត្មាអញ នឹងមានប្រយោជន៍អ្វី ដោយការកាត់សេចក្តី ក្នុងកាលឥឡូវនេះ បុគ្គលមានមុខល្អ នឹងប្រាកដដោយការកាត់សេចក្តី ក្នុងកាលឥឡូវនេះ។
[៣៤៨] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ សេចក្តីនុ៎ះ យ៉ាងនេះឯង បពិត្រមហារាជ ពួកជនណា គឺខត្តិយមហាសាល ព្រាហ្មណមហាសាល និងគហបតិមហាសាល ដែលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន