លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបាទ​បសេនទិកោសល​ ​តាំង​ផ្តើម​ធ្វើ​មហា​យ័ញ្ញ​ ​ក្នុង​ទីឯណោះ​ ​ពួក​គោឧសភ៥០០​ ​កូនគោ​ឈ្មោល៥០០​ ​កូនគោ​ញី៥០០​ ​ពពែ៥០០​ ​ចៀម៥០០​ ​គេ​ចងភ្ជាប់​នឹង​សស​រយ័ញ្ញ​ ​ដើម្បី​បូជា​ ​ពួក​ជន​ណា​ ​ដែល​ជា​ខ្ញុំប្រុស​ក្តី​ ​ជា​អ្នកបម្រើ​ក្តី​ ​ជា​អ្នកធ្វើការ​ងារ​ក្តី​ ​ជន​ទាំងនោះ​ ​ត្រូវ​អាជ្ញា​គម្រាម​ហើយ​ ​ត្រូវ​ភ័យ​គម្រាម​ហើយ​ ​ក៏​មានមុខ​ទទឹក​ដោយ​ទឹកភ្នែក​ ​ស្រែកយំ​ ​ធ្វើ​នូវ​បរិកម្ម​ទាំងឡាយ​។​ ​
[​៣៥៥​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ត្រាស់​នូវ​គាថា​ទាំងនេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​(​មហា​យ័ញ្ញ​ទាំងឡាយ​)​ ​មានការ​រវល់​ច្រើន​ ​គឺ​ ​អស្ស​មេ​ធៈ​(​១​)​ ​១​ ​បុរិស​មេ​ធៈ​(​២​)​ ​១​ ​សម្មា​បា​សៈ​(​៣​)​ ​១​ ​វា​ជ​បេយ្យ​(​៤​)​ ​១​ ​

​(​១​)​ ​អស្ស​មេធំ​ ​សម្លាប់​សេះ​។​ ​(​២​)​ ​បុរិស​មេធំ​ ​សម្លាប់​បុរស​ ​(​៣​)​ ​សម្មា​បា​សំ​ ​ពួក​ជន​នាំគ្នា​បោះ​កាំនឹម​ ​ទៅ​ឰដ៏​អា​កា​សរាល់ៗ​ថ្ងៃ​ ​កាំនឹម​នោះ​ ​ធ្លាក់ចុះ​ត្រង់កន្លែង​ណា​ ​ក៏​នាំគ្នា​ទៅ​សាង​វេទិកា​ ​គឺទី​សម្រាប់​បូ​ជាយ័​ញ្ញ​ត្រង់កន្លែង​នោះ​។​ ​(​៤​)​ ​វា​ជ​បេយ្យំ​ ​ផឹកទឹក​ផ្អែម​ ​មាន​សប្បិ​ ​និង​ទឹកឃ្មុំ​ ​ជាដើម​។​
ថយ | ទំព័រទី ២០៨ | បន្ទាប់