​យ័ញ្ញ​ ​ជាស​ភាវៈ​មានផល​ដ៏​បរិបូណ៌​ផង​ ​ទេវតា​ទាំងឡាយ​ ​រមែង​ជ្រះថ្លា​ផង​។​

​ពន្ធន​សូត្រ​ ​ទី១០​


 [​៣៥៦​]​ ​សម័យ​នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​បង្គាប់​រាជបុរស​ឲ្យ​ចង​ពួក​មហាជន​។​ ​ជន​ពួក​ខ្លះ​ ​គេ​ចង​ដោយ​ខ្សែ​ ​ជន​ពួក​ខ្លះ​ ​គេ​ចង​ដោយ​ខ្នោះ​ ​ជន​ពួក​ខ្លះ​ ​គេ​ចង​ដោយ​ច្រវាក់​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ស្លៀក​ស្បង់​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ហើយ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​
ថយ | ទំព័រទី ២១០ | បន្ទាប់