​ជដិល​វគ្គ​ ​ទី២​
​ជដិល​សូត្រ​ ​ទី១​


 [​៣៥៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​លើ​មិគា​រមាតុ​ប្រាសាទ​ ​ក្នុង​បុព្វារាម​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​ចាក​ផល​សមាបត្តិ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ទ្រង់​គង់​ត្រង់​ក្លោងទ្វារ​ខាងក្រៅ​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ​ ​ទ្រង់​គង់នៅ​ក្នុង​ទីសម​គួរ​។​
 [​៣៥៩​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ជដិល៧នាក់​ ​ពួក​និគ្រន្ថ៧នាក់​ ​ពួក​អ​ចេល៧នាក់​ ​ពួក​ឯក​សាដក​បុគ្គល៧នាក់​ ​ពួ​ក​បរិ​ព្វា​ជ​ក៧នាក់​ ​មាន​រោមក្លៀក​ ​មាន​ក្រចក​ ​និង​រោម​ឯទៀត​ដុះ​វែង​ៗ​ ​នាំគ្នា​រែក​អ​ម្រែក​ផ្សេង​ៗ​ ​ដើរ​ជិត​ព្រះមានព្រះភាគ​ ​ហើយ​ហួស​ទៅ​។​ ​លំដាប់នោះ​ឯង​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ធ្វើ​នូវ​ឧត្តរាសង្គ​ ​ឆៀង​ព្រះ​អង្សា​ម្ខាង​ ​លុត​ព្រះ​ជានុមណ្ឌល​ខាងស្តាំ​លើ​ផែនដី​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់