​ហើយ​សូត្រ​ក្នុង​កាលដែល​នាំមក​នូវ​ភត្ត​ដល់​អញ​ ​អញ​នឹង​ឲ្យ​កហាបណៈ​មួយ​រយ​ ​ជានិច្ច​ភត្ត​ ​ដល់​អ្នក​រាល់ថ្ងៃ​។​ ​សុ​ទស្សន​មាណព​ ​ទទួល​ព្រះរាជឱង្ការ​ព្រះបាទ​បសេនទិកោសល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ប្រសើរណាស់​ ​ក៏​រៀន​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ហើយ​ ​សូត្រ​ក្នុង​កាល​នាំ​ភត្ត​មក​ថ្វាយព្រះ​បាទ​បសេនទិកោសល​ថា​
​មនុស្ស​ ​មានស្មារតី​សព្វកាល​ ​ដឹង​ប្រមាណ​ក្នុង​ភោជន​ដែល​ខ្លួន​បាន​ហើយ​ ​រមែង​មាន​វេទនា​ស្រាល​ ​អាហារ​នោះ​ ​តែង​រក្សា​អាយុ​ ​ជ្រួតជ្រាប​បន្តិច​ម្តង​ៗ​។​

 [​៣៧១​]​ ​គ្រានោះ​ឯង​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​កំណត់​អង្ករ​មួយ​នាឡិ​តាមលំដាប់​។​ ​ក្នុង​សម័យ​តមកទៀត​ ​ទើប​ព្រះបាទ​បសេនទិកោសល​ ​មាន​ព្រះ​កាយ​ផូរផង់​ល្អ​ ​ទ្រង់​យក​ព្រះហស្ត​ស្ទាប​ព្រះអង្គ​ហើយ​ ​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​ឱ​ហ្ន៎​ ​ព្រះមានព្រះភាគ​នោះ​ ​ទ្រង់​អនុគ្រោះ​យើង​ដោយ​ប្រយោជន៍២ប្រការ​គឺ​ ​ប្រយោជន៍​បច្ចុប្បន្ន១​ ​ប្រយោជន៍​បរលោក១​។
ថយ | ទំព័រទី ២២៤ | បន្ទាប់