​[​៣៧៣​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ត្រាច់​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ហើយ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​វេលា​នេះ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​រៀប​ចតុរង្គសេនា​ ​ទៅច្បាំង​នឹង​ព្រះបាទ​បសេនទិកោសល​ ​ឰដ៏​ដែន​កាសី​ឯណោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​ព្រះបាទ​បសេនទិកោសល​ ​បានឮ​ដំណឹង​ថា​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​រៀប​ចតុរង្គសេនា​ ​មក​ច្បាំង​នឹង​ព្រះអង្គ​ ​ឰដ៏​ដែន​កាសី​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ព្រះបាទ​បសេនទិកោសល​ ​ក៏​ទ្រង់​រៀប​ចតុរង្គសេនា​ ​ទៅ​តទល់​គ្នា​នឹង​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ឰដ៏​ដែន​កាសី​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់