​[​៣៧៥​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​ភាសិត​នេះ​។​បេ​។​ ​
​បុគ្គល​អ្នកឈ្នះ​ ​តែង​ប្រទះ​ពៀរ​ ​បុគ្គល​អ្នក​ចាញ់​ ​តែង​ដេក​កើតទុក្ខ​ ​បុគ្គល​អ្នក​ស្ងប់​រម្ងាប់​ ​លះបង់​នូវ​ការ​ឈ្នះ​ ​និង​ការ​ចាញ់​បាន​ហើយ​ ​តែង​ដេក​ជា​សុខ​។​

​ទុតិយ​សង្គាម​វត្ថុ​សូត្រ​ ​ទី៥​


 [​៣៧៦​]​ ​គ្រានោះ​ឯង​ ​ព្រះបាទ​អជាត​សត្តុ​ ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​រៀប​ចតុរង្គសេនា​ ​ទៅច្បាំង​នឹង​ព្រះបាទ​បសេនទិកោសល​ ​ឰដ៏​ដែន​កាសី​។​ ​ព្រះបាទ​បសេនទិកោសល​ ​បានឮ​ដំណឹង​ថា​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​រៀប​ចតុរង្គសេនា​ ​លើក​មក​ច្បាំង​នឹង​ព្រះអង្គ​ ​ឰដ៏​ដែន​កាសី​ហើយ​។​ ​ទើប​ព្រះបាទ​បសេនទិកោសល​ ​ស្តេច​រៀប​ចតុរង្គសេនា​ ​ទៅ​តទល់​គ្នា​ ​នឹង​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ឰដ៏​ដែន​កាសី​។​ ​គ្រានោះ​ឯង​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ ​ក្នុង​ដែន​មគធៈ
ថយ | ទំព័រទី ២២៨ | បន្ទាប់