​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​តែមួយ​ ​ដែល​ឲ្យ​សម្រេចប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ក្នុង​លោក​នេះ១​ ​ប្រយោជន៍​ក្នុង​លោកខាងមុខ១​ ​តើ​ដូចម្តេច​ខ្លះ​។​ ​
 [​៣៨៣​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​ធម៌​តែមួយ​ ​គឺ​អប្បមាទ​ធម៌​ ​តែង​ឲ្យ​សម្រេចប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ក្នុង​លោក​នេះ១​ ​ប្រយោជន៍​ក្នុង​លោកខាងមុខ១​។​ ​បពិត្រមហារាជ​ ​ដានជើង​ណាមួយ​ ​នៃ​ពួក​សត្វ​ដែល​ដើរ​លើ​ផែនដី​ ​ដានជើង​ទាំងអស់​នោះ​ ​រមែង​ប្រជុំ​ចុះ​ ​ក្នុង​ដានជើង​ដំរី​ ​ដានជើង​ដំរី​ ​ប្រាកដជា​ធំជាង​ដានជើង​សត្វ​ទាំងអម្បាល​នោះ​ ​ព្រោះថា​ ​ដានជើង​ដំរី​ ​ជា​ដានជើង​ធំ​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​ធម៌​តែមួយ​ ​គឺ​អប្បមាទ​ធម៌​ ​តែង​ឲ្យ​សម្រេចប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ក្នុង​លោក​នេះ១​ ​ប្រយោជន៍​ក្នុង​លោកខាងមុខ១​ ​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់