​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​ពួន​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​ក្នុង​ទីឯណោះ​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​កើតឡើង​យ៉ាងនេះ​ថា​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយដោយ​ប្រពៃ​ ​ធម៌​នោះ​ឯង​ ​ជា​របស់​បុគ្គល​អ្នកមាន​មិត្ត​ល្អ​ ​អ្នកមាន​សម្លាញ់​ល្អ​ ​អ្នក​បង្អោន​ទៅ​រក​កល្យាណ​ជន​ ​មិនមែន​ជា​របស់​បុគ្គល​ ​អ្នកមាន​មិត្ត​អាក្រក់​ ​អ្នកមាន​សម្លាញ់​អាក្រក់​ ​អ្នក​បង្អោន​ទៅ​រក​បាប​ជន​ឡើយ​។​ ​បពិត្រមហារាជ​ ​នុ៎ះ​យ៉ាងនេះ​មែនហើយ​ ​បពិត្រមហារាជ​ ​នុ៎ះ​យ៉ាងនេះ​មែនហើយ​ ​បពិត្រមហារាជ​ ​ធម៌​ដែល​តថាគត​ត្រាស់​ហើយដោយ​ប្រពៃ​ ​ធម៌​នោះ​ឯង​ ​ជា​របស់​បុគ្គល​អ្នកមាន​មិត្ត​ល្អ​ ​អ្នកមាន​សម្លាញ់​ល្អ​ ​អ្នក​បង្អោន​ទៅ​រក​កល្យាណ​ជន​ ​មិនមែន​ជា​របស់​បុគ្គល​អ្នកមាន​មិត្ត​អាក្រក់​ ​អ្នកមាន​សម្លាញ់​អាក្រក់​ ​អ្នក​បង្អោន​ទៅ​រក​បាប​ជន​ឡើយ​។​
 [​២៨៦​]​ ​បពិត្រមហារាជ​ ​សម័យមួយ​ ​តថាគត​នៅក្នុង​និគម​ឈ្មោះ​នគរ​កៈ​ ​របស់​ពួក​សក្យ​ជន​ ​ក្នុង​សក្កជនបទ​ឯណោះ​។​ ​បពិត្រមហារាជ​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​ឈ្មោះ​អានន្ទ​ ​បាន​ចូល​ទៅ​រក​តថាគត​
ថយ | ទំព័រទី ២៣៧ | បន្ទាប់