[​៤៣៦​]​ ​លំដាប់នោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​មាន​ប្រា​ថ្នា​នឹង​ញុំាង​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​ការ​ព្រួច​ព្រឺរោម​ ​ឲ្យ​កើតឡើង​ ​ដល់​ព្រះមានព្រះភាគ​ ​ទើប​និម្មិត​ភេទ​ជា​ស្តេចពស់១ធំ​ ​ហើយ​លូន​ចូល​ទៅ​រក​ព្រះមានព្រះភាគ​។​ ​កាយ​របស់​ស្តេចពស់​នោះ​ ​ប៉ុន​ទូក​ធំ១​ ​ដែល​ធ្វើ​ដោយ​ដើមឈើ​ទាំងមូល​។​ ​ពពារ​របស់​វា​ ​ប៉ុន​កន្ទេល​ធំ​សម្រាប់​ហាល​ម្សៅ​ ​របស់​អ្នកធ្វើ​សុរា​។​ ​ភ្នែក​របស់​វា​ ​ប៉ុន​ភាជន៍​សំ​រិទ្ធិ៍​ធំ​សម្រាប់​សោយ​(​១​)​ ​របស់​ព្រះបាទ​បសេនទិកោសល​។​ ​អណ្តាត​របស់​វា​ ​លៀនចេញ​អំពី​មាត់​មក​ ​ដូច​ផ្លេកបន្ទោរ​ផ្សាយ​ចេញ​ក្នុង​កាល​មេឃ​គ្រហឹម​។​ ​សូរ​សន្ធឹក​នៃ​ខ្យល់​ដង្ហើមចេញ​ចូល​របស់​វា​ ​ដូច​សំឡេង​នៃ​ស្នប់​របស់​ជាង​លោហៈ​ ​ដែលគេ​កំពុង​សប់​។​
 [​៤៣៧​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ថា​ ​ពស់​នេះ​ ​ជា​មារ​មានចិត្ត​បាប​ ​ដូច្នេះហើយ​ ​ទើប​ទ្រង់​ត្រាស់​នឹង​មារ​មានចិត្ត​បាប​នោះ​ ​ដោយ​គាថា​ដូច្នេះ​ថា​
​បុគ្គល​ណា​ ​គប់​រក​នូវ​សុញ្ញាគារ​ស្ថាន​ ​ដើម្បី​ដេក​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​អ្នកប្រាជ្ញ​មានខ្លួន​សង្រួម​ហើយ​ ​បុគ្គល​នោះ​ឈ្មោះថា​ ​ប្រព្រឹត្ត​លះបង់​ ​(​នូវ​សេចក្តី​អាល័យ​)​ ​ក្នុង​អត្តភាព​នោះ​

​(​១​)​ ​ភាជន៍​សម្រាប់​សោយ​របស់​ព្រះបាទ​បសេនទិកោសល​នេះ​ ​ទំហំ​ប៉ុន​កង់​រាជរថ​។​
ថយ | ទំព័រទី ២៩០ | បន្ទាប់