​[​៤៥៤​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​បាន​ចូល​សំដៅ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​ម្តេច​ក៏​ព្រះអង្គ​ ​ក្លៀវក្លា​ក្នុង​បរិស័ទ​ម្ល៉េះ​ ​បន្លឺ​ដូចជា​សីហៈ​ ​មាន​អ្នក​ចំបាប់​តនឹង​ព្រះអង្គ​ដែរ​ឬ​ ​បាន​ជា​ព្រះអង្គ​ ​សំគាល់​ថា​មានជ័យ​ជំនះ​។​
​[​៤៥៥​]​ ​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​ ​អ្នកមាន​ព្យាយាម​ធំ​ ​ក្លៀវក្លា​ក្នុង​ពួក​បរិស័ទ​ ​រមែង​បន្លឺ​ឡើង​ ​យ៉ាងហ្នឹង​ឯង​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ជា​អ្នក​បរិបូណ៌​ដោយ​កម្លាំង​ ​ទ្រង់​បាន​ឆ្លង​នូវ​តណ្ហា​ ​ដែល​ជាប់​ចំពាក់​ក្នុង​លោក​ហើយ​។​

 គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​កើតទុក្ខ​ ​តូចចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ស្គាល់​អញ​ ​ព្រះ​សុគត​ ​ស្គាល់​អញ​ ​ដូច្នេះហើយ​ ​ក៏​អន្តរធាន​ចាកទី​នោះ​ទៅ​។​
ថយ | ទំព័រទី ៣០០ | បន្ទាប់