​បពិត្រ​សមណៈ​ ​ចុះ​ព្រះអង្គ​បាន​ចង្ហាន់​ដែរ​ឬ​។​ ​ព្រះអង្គ​ត្រាស់​តប​ថា​ ​ម្នាល​មារ​ ​ក្រែង​អ្នកឯង​ ​ធ្វើ​តថាគត​មិន​ឲ្យបាន​ចង្ហាន់​ឬ​។​ ​មារ​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សូម​ព្រះមានព្រះភាគ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​បញ្ច​សាលា​ ​ជា​លើក​ទីពីរ​ទៀត​ចុះ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ធ្វើឲ្យ​ព្រះមានព្រះភាគ​ ​បាន​ចង្ហាន់​វិញ​។​
​[​៤៧៣​]​ ​ព្រះមានព្រះភាគ​ ​ត្រាស់​តប​ថា​ ​មារ​បៀតបៀន​នូវ​តថាគត​នោះ​ ​រមែង​បាន​នូវ​បាប​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​សំគាល់​ថា​ ​បាប​មិន​ឲ្យផល​ ​ដល់​ខ្លួន​អញ​ទេ​ឬ​ ​យើង​ដែល​ឥតមាន​កង្វល់​ ​ឈ្មោះថា​ ​រស់នៅ​ដោយ​សេចក្តី​សុខ​ល្អ​ណាស់​ ​ពួក​យើង​ ​ជា​អ្នកមាន​បីតិ​ជា​អាហារ​ ​ដូច​ពួក​ទេវតា​នៅ​ឋាន​អាភស្សរៈ​។​

 គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​កើតទុក្ខ​ ​តូចចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ស្គាល់​អញ​ ​ព្រះ​សុគត​ ​ស្គាល់​អញ​ ​ដូច្នេះហើយ​ ​ក៏​បាត់​ចាកទី​នោះ​ទៅ​។​
ថយ | ទំព័រទី ៣១២ | បន្ទាប់