​[​៤៧៨​]​ ​ព្រះសម្ពុទ្ធ​ត្រាស់​ថា​ ​ពួក​ជន​ពោល​ដៅ​យក​របស់​ណា​ ​របស់​នោះ​មិន​មាន​ ​ដល់​តថាគត​ទេ​ ​ពួក​ជន​ណា​ពោល​ថា​ ​(​អញ​ដូច្នេះ​)​ ​ពួក​ជន​នោះ​ ​មិន​ដូច​តថាគត​ទេ​ ​ម្នាល​មារ​ ​អ្នកឯង​ ​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​អ្នកឯង​មិនឃើញ​ផ្លូវ​តថាគត​ទេ​។​
​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​។​បេ​។​ ​ក៏​បាត់​ចាកទី​នោះ​ទៅ​។​

​រជ្ជ​សូត្រ​ ​ទី១០​


 [​៤៧៩​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ខ្ទម​ក្នុង​ព្រៃ​ ​នា​ហិមវន្តប្បទេស​ ​ក្នុង​ដែន​កោសល​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ទីស្ងាត់​ ​ពួន​សម្ងំ​នៅ​ ​(​ក្នុង​ផល​សមាបត្តិ​)​ ​មាន​ព្រះទ័យ​ត្រិះរិះ​ ​កើតឡើង​យ៉ាងនេះ​ថា​ ​កាលបើ​តថាគត​ ​មិន​សម្លាប់​ ​មិន​ឲ្យ​គេ​សម្លាប់​ ​មិន​បំផ្លាញ​ ​មិន​ឲ្យ​គេ​បំផ្លាញ​ ​មិន​សោកសៅ​ ​មិន​ធ្វើ​គេ​ឲ្យ​សោកសៅ​ ​អាច​នឹង​សោយរាជ្យ​ដោយ​ធម៌​បាន​ឬ​ហ្ន៎​។​
ថយ | ទំព័រទី ៣១៦ | បន្ទាប់