សត្តិ​វគ្គ​ ​ទី៣​
​សត្តិ​សូត្រ​ ​ទី១​


 [​៥៧​]​ ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
ភិក្ខុ​អ្នកមាន​ស្មារតី​ ​គប្បី​ប្រញាប់​(​១​)​ ​វៀរ​ ​ដើម្បី​លះបង់​នូវ​កាមរាគ​ ​ដូចជា​បុរស​ ​ដែលគេ​ប្រហារ​ដោយ​លំពែង​ ​ឬដូច​ជា​បុគ្គល​ដែល​ភ្លើង​ឆេះ​លើ​ក្បាល​។
​[​៥៨​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ភិក្ខុ​អ្នកមាន​ស្មារតី​ ​គប្បី​ប្រញាប់​វៀរ​ ​ដើម្បី​លះបង់​នូវ​សក្កា​យ​ទិដ្ឋិ​ ​ដូចជា​បុរស​ដែល​ត្រូវ​គេ​ប្រហារ​ដោយ​លំពែង​ ​ឬដូច​ជា​បុគ្គល​ដែល​ភ្លើង​ឆេះ​លើ​ក្បាល​។​​

​ផុស​តិ​សូត្រ​ ​ទី២​


​[​៥៩​]​ ​វិបាក​ ​រមែង​មិន​ប៉ះពាល់​បុគ្គល​ ​ដែល​មិនបាន​ប៉ះពាល់​កម្ម​ ​វិបាក​ប៉ះពាល់​តែ​បុគ្គល​ដែល​ប៉ះពាល់​កម្ម​ប៉ុណ្ណោះ​

​(​១​)​ ​តាមន័យ​ក្នុង​អដ្ឋកថា​ ​ឲ្យ​ប្រែថា​ ​គប្បី​នៅ​ ​គឺថា​ ​គប្បី​សម្រេច​ឥរិយាបថ​ទាំង៤​។​
ថយ | ទំព័រទី ៣២ | បន្ទាប់