សម្ព​ហុល​វគ្គ​ ​ទី៣​
​សម្ព​ហុល​សូត្រ​ ​ទី១​


 [​៤៨២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ស្រុក​សិលា​វតី​ ​ក្នុង​ដែន​សក្កៈ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​ហើយ​ ​នៅក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​
 [​៤៨៣​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​និម្មិត​ភេទ​ជា​ព្រាហ្មណ៍​ ​មាន​ផ្នួងសក់​ធំ​ ​ស្លៀកដណ្តប់​ស្បែក​ខ្លា​ទាំង​ក្រចក​ ​ជា​មនុស្សចាស់​គ្រាំគ្រា​ ​មាន​កាយ​កោង​ ​ដូច​បង្កង់​ផ្ទះ​ ​ដកដង្ហើម​ចូល​ឮសូរ​ឃ​រូ​កៗ​ ​កាន់​ឈើច្រត់​ដើម​ល្វា​ ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ ​និយាយ​នឹង​ពួក​ភិក្ខុ​នោះ​ ​ដូច្នេះ​ថា​ ​លោក​ដ៏​ចម្រើន​ទាំងឡាយ​ ​ជា​អ្នកបួស​ ​នៅក្មេង​ក​ម្លោះ​ ​មាន​សក់ខ្មៅ​ស្រិល​ ​ប្រកបដោយ​វ័យ​ល្អ​ ​គឺ​បឋមវ័យ​ ​មិនទាន់ដែល​លេង​កាម​ទាំងឡាយ​ទេ​ ​ចូរ​លោក​ដ៏​ចម្រើន​ទាំងឡាយ​ ​បរិភោគ​កាម​ ​ជា​របស់​មនុស្ស​សិន​ ​ចូរ​លោក​ទាំងឡាយ​ ​កុំ​លះបង់​សន្ទិដ្ឋិក​កាម​(​១​)​
​(​១​)​ ​សំដៅយក​កាម​ ​ជា​របស់​មនុស្ស​។​
ថយ | ទំព័រទី ៣២០ | បន្ទាប់