​សមិទ្ធិ​សូត្រ​ ​ទី២​


 [​៤៨៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ស្រុក​ ​សិលា​វតី​ ​ក្នុង​ដែន​សក្កៈ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ហើយ​នៅក្នុង​ទី​ជិត​ ​នៃ​ព្រះមានព្រះភាគ​។​ ​គ្រានោះ​ឯង​ ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​នៅក្នុង​ទីស្ងាត់​ ​ពួន​សម្ងំ​នៅក្នុង​កម្មដ្ឋាន​ ​មាន​សេចក្តី​ត្រិះរិះ​ ​កើតឡើង​ក្នុងចិត្ត​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ពេញជា​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​ពេញជា​បាន​ដោយ​ល្អ​ ​ព្រោះ​អាត្មាអញ​ ​មាន​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ជា​គ្រូ​ ​អាត្មាអញ​ ​ពេញជា​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​ពេញជា​បាន​ដោយ​ល្អ​ ​ព្រោះ​អាត្មាអញ​ ​បាន​បួស​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយដោយ​ប្រពៃ​ ​យ៉ាងនេះ​ ​អាត្មាអញ​ ​ពេញជា​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​ពេញជា​បាន​ដោយ​ល្អ​ ​ព្រោះ​អាត្មាអញ​ ​មាន​ពួក​បុគ្គល​មាន​សីល​ ​មានធម៌​ដ៏​ល្អ​ ​ជាស​ព្រហ្មចារី​។​
ថយ | ទំព័រទី ៣២៤ | បន្ទាប់