​គោធិក​សូត្រ​ ​ទី៣​


 [​៤៩២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ស្តេច​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​នៅក្នុង​កាឡ​សិលា​ ​ខាង​ភ្នំ​ឥសិគិលិ​។​
 [​៤៩៣​]​ ​គ្រានោះ​ឯង​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ហើយ​បាន​នូវ​ចេ​តោ​វិមុត្តិ​ ​ប្រកបតាម​កាល​វេលា​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​សាបសូន្យ​ចាក​ចេ​តោ​វិមុត្តិ​ ​ដែល​ប្រកបតាម​កាល​វេលា​នោះ​។​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ហើយក៏​បាន​នូវ​ចេ​តោ​វិមុត្តិ​ ​ប្រកបតាម​កាល​វេលា​ ​អស់​វារៈ​ ​ជាគម្រប់ពីរដង​។​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​សាបសូន្យ​ ​ចាក​ចេ​តោ​វិមុត្តិ​ ​ប្រកបតាម​កាល​វេលា​នោះ​ ​អស់​វារៈ​ជាគម្រប់ពីរដង​ទៀត​។​ ​ព្រះ​គោ​ធិ​កៈ​មាន​អាយុ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ហើយ​បាន​នូវ​ចេ​តោ​វិមុត្តិ​ ​ប្រកបតាម​កាល​វេលា​ ​អស់​វារៈ​ ​ជាគម្រប់​បីដង​។​ ​
ថយ | ទំព័រទី ៣២៨ | បន្ទាប់