ហេតុនោះ បានជាវិបាក រមែងប៉ះពាល់បុគ្គលដែលប៉ះពាល់កម្ម ជាអ្នកប្រទូស្តដល់បុគ្គលដែលមិនប្រទូស្ត។
[៦០] បុគ្គលណាប្រទូស្ត ចំពោះជនដែលមិនប្រទូស្ត ជាសត្វបរិសុទ្ធស្អាត ឥតមានទីទួល គឺកិលេស អំពើអាក្រក់រមែងត្រឡប់ឲ្យផល ដល់បុគ្គលពាលនោះវិញ ដូចជាបុគ្គលបាចធូលីល្អិតច្រាសខ្យល់។
[៦០] បុគ្គលណាប្រទូស្ត ចំពោះជនដែលមិនប្រទូស្ត ជាសត្វបរិសុទ្ធស្អាត ឥតមានទីទួល គឺកិលេស អំពើអាក្រក់រមែងត្រឡប់ឲ្យផល ដល់បុគ្គលពាលនោះវិញ ដូចជាបុគ្គលបាចធូលីល្អិតច្រាសខ្យល់។
ជដាសូត្រ ទី៣
[៦១] តណ្ហាជាគ្រឿងចាក់ស្រែះខាងក្នុងក៏មាន តណ្ហាជាគ្រឿងចាក់ស្រែះខាងក្រៅក៏មាន ពពួកសត្វត្រូវតណ្ហា ជាគ្រឿងចាក់ស្រែះរួបរឹតហើយ បពិត្រព្រះគោតម ព្រោះហេតុនោះ ខ្ញុំព្រះអង្គសូមសួរព្រះអង្គថា អ្នកណាអាចកាប់ឆ្កានូវគ្រឿងចាក់ស្រែះ គឺតណ្ហានេះបាន។