​មារ​ធីតុ​សូត្រ​ ​ទី៥​


 [​៥០៩​]​ ​គ្រានោះ​ឯង​ ​ធីតា​របស់​មារ​ ​ឈ្មោះ​ ​នាង​តណ្ហា​ ​១​ ​អរតី​ ​១​ ​រាគា​ ​១​ ​នាំគ្នា​ចូល​ទៅ​រក​មារ​មានចិត្ត​បាប​ ​លុះ​ចូល​ទៅដល់​ ​ក៏​ពោល​នឹង​មារ​មានចិត្ត​បាប​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​បពិត្របិតា​ ​ព្រះអង្គ​តូចចិត្ត​ដោយហេតុ​អ្វី​ ​ព្រះអង្គ​សោក​ស្តាយ​បុរស​ណា​ហ្ន៎​ ​យើងខ្ញុំ​ម្ចាស់​ ​នឹង​ចង​បុរស​នោះ​ ​ដោយ​អន្ទាក់​ ​គឺ​រាគៈ​ ​ហើយ​នាំមក​ ​ដូចជា​បុគ្គល​ចង​ដំរីព្រៃ​ ​បុរស​នោះ​ ​នឹង​លុះ​ក្នុង​អំណាច​របស់​ព្រះអង្គ​។​
​[​៥១០​]​ ​មារ​តប​ថា​ ​ព្រះ​សុគត​ ​ជា​ព្រះអរហន្ត​ក្នុង​លោក​ ​មិន​ងាយ​នឹង​នាំមក​ ​ដោយ​រាគៈ​បាន​ឡើយ​ ​លោក​កន្លង​នូវ​វដ្តៈ​ ​ជាទី​តាំង​នៃ​មារ​រួចហើយ​ ​ព្រោះហេតុនោះ​ ​ទើប​អញ​សោក​ស្តាយ​ក្រែ​លែង​។​

 [​៥១១​]​ ​លំដាប់នោះ​ ​ធីតា​របស់​មារ​ឈ្មោះ​ ​នាង​តណ្ហា១​ ​អរតី១​ ​រាគា១​ ​បាន​នាំគ្នា​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់