[៦២] នរជនមានប្រាជ្ញា បានតាំងមាំ ក្នុងសីលហើយ ចម្រើននូវសមាធិចិត្ត និងវិបស្សនាបញ្ញា ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ប្រកបដោយបារិហារិយប្បញ្ញា ជាអ្នកឃើញភ័យក្នុងសង្សារ បុគ្គលនោះ ទើបកាប់ឆ្កានូវតណ្ហា ជាគ្រឿងចាក់ស្រែះនេះបាន ពួកបុគ្គលណា កំចាត់បង់រាគៈ ទោសៈ និងអវិជ្ជាបាន ជាអ្នកអស់អាសវៈ ឆ្ងាយចាកកិលេស ពួកបុគ្គលនោះ ឈ្មោះថា កាប់ឆ្កានូវតណ្ហា ជាគ្រឿងចាក់ស្រែះហើយ នាមនិងរូប ទាំងបដិឃសញ្ញា និងរូបសញ្ញា រលត់ទៅ ឥតមានសេសសល់ក្នុងទីណា តណ្ហាជាគ្រឿងចាក់ស្រែះនោះ រមែងរលត់ទៅក្នុងទីនុ៎ះ។
មនោនិវារណសូត្រ ទី៤
[៦៣] បុគ្គលគួរឃាត់ហាមចិត្ត ចាកអំពើអាក្រក់ ឬល្អណាៗ ទុក្ខរមែងមិនមកដល់បុគ្គលនោះ ព្រោះអំពើនោះៗ