​[​៧២​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ទឹក​ ​ដី​ ​ភ្លើង​ ​ខ្យល់​ ​មិន​តាំងនៅ​ក្នុង​ទីណា​ ​ស្រះ​ ​គឺ​សង្សា​ប្រព្រឹត្តទៅ​មិនបាន​ក្នុង​ទីនុ៎ះ​ ​វដ្តៈ​វិល​ទៅ​មិនបាន​ក្នុង​ទីនុ៎ះ​ដែរ​ ​នាម​ ​និង​រូប​ ​ក៏​រលត់​ឥតមាន​សេសសល់​ក្នុង​ទីនុ៎ះ​ដែរ​។​

​មហទ្ធន​សូត្រ​ ​ទី៨​


​[​៧៣​]​ ​ទេវតា​ទូល​សួរ​ថា​ ​ពួក​ក្សត្រិយ៍​ ​ទុកជា​មានទ្រព្យ​ច្រើន​ ​មាន​ភោគ​ច្រើន​ ​មាន​ទាំង​ដែន​ ​ក៏​នៅតែ​មិន​ចេះ​ឆ្អែត​ ​ក្នុង​កាម​ទាំងឡាយ​ទេ​ ​តែង​ប្រាថ្នា​របស់​ដទៃ​ៗ​ទៀត​ ​កាលបើ​ពួក​ក្សត្រិយ៍​ទាំងនោះ​ ​កើត​សេចក្តី​ខ្វល់ខ្វាយ​ ​រសាត់​ទៅតាម​ខ្សែ​នៃ​ការ​មានបាន​ ​ចុះ​ជន​ពួក​ណា​ ​ទើប​អស់​សេចក្តី​ខ្វល់ខ្វាយ​ ​បន្សាត់​នូវ​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​ប្រាថ្នា​ចោល​ ​ក្នុង​លោក​បាន​។​
ថយ | ទំព័រទី ៣៩ | បន្ទាប់