សតុល្លប្បកាយិកវគ្គ ទី៤
សព្ភិសូត្រ ទី១
[៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាម កន្លងហើយ មានពួកសតុល្លប្បកាយិកាទេវតា(១) ជាច្រើន មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺរុងរឿង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។
[៨០] លុះទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
(១) សតៈ ប្រែថាសប្បុរស ឧល្លប្បកា ប្រែថាពោល កាយិកា ប្រែថាពួក គឺទេវតាពួកនេះ កាលនៅជាពាណិជ លិចសំពៅក្នុងសមុទ្រ បានពោលសមាទានធម៌របស់សប្បុរស និច្ចសីល អំពីបុរសម្នាក់ ហើយបានទៅកើតក្នុងឋានសួគ៌ បានជាឈ្មោះថា សតុល្លប្បកាយិកា។ អដ្ឋកថា។