​[​១១៣​]​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ព្រះ​តថាគត​នោះ​ ​ជា​ព្រះពុទ្ធ​ ​ជា​អ្នកមាន​សេចក្តី​អនុគ្រោះ​ ​ដល់​សព្វ​សត្វ​ ​មិន​មានទោស​ប្រព្រឹត្ត​កន្លង​ទេ​ ​ព្រះ​តថាគត​នោះ​ ​មិន​មាន​កំហុស​ទេ​ ​ព្រះ​តថាគត​នោះ​ ​មិនដល់​នូវ​សេចក្តី​ភាន់ច្រឡំ​ទេ​ ​ព្រះ​តថាគត​នោះ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​មានសតិ​សព្វកាល​ ​ក្នុង​លោក​នេះ​។​ ​បើ​អ្នកណា​ ​មិន​អត់ទោស​ ​ដែល​ប្រព្រឹត្ត​កន្លង​ ​ដល់​បុគ្គល​អ្នក​សំដែង​ទោស​ ​អ្នកនោះ​ឈ្មោះថា​ ​មាន​សេចក្តី​ក្រោធ​នៅ​ខាងក្នុង​ ​ធ្វើទោស​ឲ្យ​កាន់តែ​ធ្ងន់​ឡើង​ ​ឈ្មោះថា​ ​ឱបក្រសោប​ពៀរ​ទុក​ ​តថាគត​ ​មិន​ត្រេកអរ​នឹង​ពៀរ​នោះ​ទេ​ ​តថាគត​ ​អត់ទោស​ ​ដែល​ប្រព្រឹត្ត​កន្លង​ ​ដល់​អ្នក​ទាំងឡាយ​ហើយ​។​

​សទ្ធា​សូត្រ​ ​ទី៦​


 [​១១៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់