​ជា​គរ​សូត្រ​ ​ទី៦​


 [​១៣​]​ ​លុះ​ទេវតា​នោះ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​ធម៌​ជា​គ្រឿង​លក់​របស់​ពួក​បុគ្គល​ដែល​កំពុង​ភ្ញាក់​ ​មាន​ប៉ុន្មាន​ ​ធម៌​ជា​គ្រឿង​ភ្ញាក់​ ​ក្នុង​ពួក​បុគ្គល​ដែល​លក់​ ​មាន​ប៉ុន្មាន​ ​បុគ្គល​ប្រឡាក់​ធូលី​ ​គឺ​កិលេស​ ​ព្រោះ​ធម៌​ប៉ុន្មាន​ ​បុគ្គល​ស្អាត​បាន​ ​ព្រោះ​ធម៌​ប៉ុន្មាន​។​

 [​១៤​]​ ​ព្រះមានព្រះភាគ​ត្រាស់​តប​ថា​ ​នី​វរ​ណៈ​ ​ទាំង៥​ ​ជា​គ្រឿង​លក់​របស់​ពួក​បុគ្គល​ ​ដែល​កំពុង​ភ្ញាក់​ ​ឥន្ទ្រិយ​ទាំង៥​ ​ជា​គ្រឿង​ភ្ញាក់​ក្នុង​ពួក​បុគ្គល​ដែល​លក់​ ​បុគ្គល​តែង​ប្រឡាក់​ធូលី​ ​ព្រោះ​នីវរណធម៌៥​ ​តែង​ស្អាត​ ​ព្រោះ​ឥន្ទ្រិយ៥​។​

​អប្បដិ​វិ​ទិ​ត​សូត្រ​ ​ទី៧​


 [​១៥​]​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
ថយ | ទំព័រទី ៧ | បន្ទាប់