​ជរា​ ​និង​មរណៈ​ឆេះ​យ៉ាងនេះ​ ​ត្រូវតែ​នាំ​ទ្រព្យ​ចេញ​ ​ដោយ​ទាន​កុំខាន​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ឈ្មោះថា​ ​នាំចេញ​ដោយ​ល្អ​ ​វត្ថុ​ដែល​បុគ្គល​ឲ្យហើយ​ ​ជា​វត្ថុ​មាន​សុខ​ជា​ផល​ ​វត្ថុ​ដែល​បុគ្គល​មិន​ឲ្យហើយ​ ​ជា​វត្ថុ​មិន​មាន​សុខ​ជា​ផល​ទេ​ ​ពួក​ចោរ​តែង​នាំទៅ​ ​ពួក​រាជការ​តែង​រឹបយក​ ​ភ្លើង​តែង​ឆេះ​វិនាស​ទៅ​ ​ពុំ​នោះ​សោត​ ​វេលា​ស្លាប់​ទៅ​ ​ក៏​រមែង​លះបង់​នូវ​សរីរៈ​ ​និង​របស់​ដែល​បុគ្គល​ធ្លាប់​ហួងហែង​ ​អ្នកប្រាជ្ញ​ដឹង​នូវ​សេចក្តី​នេះ​ហើយ​ ​គប្បី​បរិភោគ​ផង​ ​ឲ្យ​ទាន​ផង​ ​បុគ្គល​ឲ្យ​ទាន​ ​ទាំង​បរិភោគ​ ​ឲ្យ​សមគួរ​តាម​សភាព​ហើយ​ ​គេ​មិនដែល​និន្ទា​ទេ​ ​តែង​បាន​ទៅ​កើត​ក្នុង​ឋានសួគ៌​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់