​អន្ន​សូត្រ​ ​ទី៣​


​[​១៤១​]​ ​ទេវតា​ទូល​ថា​ ​ជន​ទាំងពីរ​ពួក​ ​គឺ​ទេវតា​ ​និង​មនុស្ស​ ​រមែង​ប្រាថ្នា​នូវ​បាយ​តែ​ម្យ៉ាង​ ​អ្នកណា​ ​មិន​ប្រាថ្នា​នូវ​បាយ​ ​អ្នកនោះ​ ​ឈ្មោះថា​ ​យក្ខ​ដោយពិត​។​
​[​១៤២​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ជន​ទាំងឡាយ​ណា​ ​មានចិត្ត​ជ្រះថ្លា​ ​ឲ្យបាយ​នោះ​ ​ដោយ​សទ្ធា​ ​បាយ​នោះ​ ​រមែង​ចូល​ទៅ​រក​ជន​ទាំងនោះ​វិញ​ ​ក្នុង​លោក​នេះ​ ​និង​លោកខាងមុខ​ ​ព្រោះហេតុនោះ​ ​សាធុជន​ ​គប្បី​កំចាត់​បង់​ ​នូវ​សេចក្តី​កំណាញ់​ចេញ​ ​គ្រប​សង្កត់​នូវ​មន្ទិល​ ​ហើយ​ឲ្យ​ទាន​ចុះ​ ​(​ព្រោះថា​)​ ​បុណ្យ​ទាំងឡាយ​ ​ជាទី​ពឹង​ ​នៃ​ពួក​សត្វ​ក្នុង​បរលោក​។​
ថយ | ទំព័រទី ៨១ | បន្ទាប់