មច្ឆ​រិ​សូត្រ​ ​ទី៩​


​[​១៥០​]​ ​ទេវតា​ទូល​ថា​ ​ក្នុង​លោក​នេះ​ ​ជន​ទាំងឡាយ​ណា​ ​ជា​អ្នក​កំណាញ់ស្វិត​ស្វាញ​ ​ជា​អ្នកពោល​ពាក្យទ្រគោះ​ ​ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​(​១​)​ ​ដល់​ជន​ដទៃ​ ​ដែល​កំពុង​ឲ្យ​ទាន​ ​ផលវិបាក​របស់​ជន​ទាំងឡាយ​នោះ​ ​ដូចម្តេច​ ​សម្បរាយ​ភព​ ​របស់​ជន​ទាំងឡាយ​នោះ​ ​ដូចម្តេច​ ​យើងខ្ញុំ​មក​ ​ដើម្បី​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូចម្តេច​ហ្ន៎​ ​នឹង​ដឹង​នូវ​សេចក្តី​នោះ​បាន​។​
​[​១៥១​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ក្នុង​លោក​នេះ​ ​ជន​ទាំងឡាយ​ណា​ ​ជា​អ្នក​កំណាញ់ស្វិត​ស្វាញ​ ​ជា​អ្នកពោល​ពាក្យទ្រគោះ​ ​ជា​អ្នកធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​ជន​ដទៃ​ ​ដែល​កំពុង​ឲ្យ​ទាន​ ​ជន​ទាំងឡាយ​នោះ​ ​តែង​ទៅ​កើត​ក្នុង​នរក​ ​ក្នុង​កំណើត​សត្វតិរច្ឆាន​

​(​១​)​ ​ធ្វើ​សេចក្តី​អន្តរាយ​ឋានសួគ៌​របស់​ទាយក​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​លាភ​របស់​បដិ​គ្គា​ហកៈ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨៦ | បន្ទាប់