[១៨] ពួកជនណា មិនភាន់ច្រឡំធម៌ ពួកជននោះ មិនជឿក្នុងលទ្ធិជាខាងក្រៅទេ ពួកជននោះ ឈ្មោះថាភ្ញាក់ខ្លួនឯង ឈ្មោះថា បានត្រាស់ដឹងតាមហេតុ រមែងប្រព្រឹត្តធម៌ស្មើ ក្នុងលោកសន្និវាស ដែលមិនស្មើ។
មានកាមសូត្រ ទី៩
[១៩] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ក្នុងលោកនេះ អ្នកប្រាថ្នាមានះ ប្រដៅចិត្តមិនបាន អ្នកមានចិត្តមិនតាំងមាំ ឈ្មោះថា មិនមានញាណជាគ្រឿងដឹង អ្នកនៅក្នុងព្រៃតែម្នាក់ឯង ប្រហែសធ្វេស ក៏មិនគប្បីឆ្លងត្រើយនៃវដ្តៈ ដែលជាចំណងនៃមច្ចុបានឡើយ។
[២០] ព្រះមានព្រះភាគត្រាស់ថា បុគ្គលលះមានះបាន តាំងចិត្តប្រពៃ ដោយឧបចារសមាធិ មានចិត្តផូរផង់ រួចស្រឡះចាកធម៌ ជាគ្រឿងសៅហ្មងគ្រប់យ៉ាង នៅក្នុងព្រៃតែម្នាក់ឯង មិនបានប្រហែសធ្វេស បុគ្គលនោះ គប្បីឆ្លងត្រើយ នៃវដ្តៈ ដែលជាចំណងនៃមច្ចុបាន។