[១៦៣] ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាតដ៏ចម្រើន ដោយមិនប្រែប្រួលទៅ សទ្ធា ដែលគេអធិដ្ឋានហើយ ញុំាងប្រយោជន៍ឲ្យសម្រេច បញ្ញា ជាកែវរបស់ជនទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។
មិត្តសូត្រ ទី៣
[១៦៤] ទេវតាទូលថា អ្វីហ្ន៎ ជាមិត្តរបស់អ្នកដើរផ្លូវ អ្វីហ្ន៎ ជាមិត្តក្នុងផ្ទះរបស់ខ្លួន អ្វីហ្ន៎ ជាមិត្តរបស់អ្នកមានធុរៈកើតឡើង អ្វីហ្ន៎ ជាមិត្តតាមទៅ ក្នុងភពខាងមុខ។
[១៦៥] ព្រះមានព្រះភាគត្រាស់ថា បក្ខពួក ជាមិត្តរបស់អ្នកដើរផ្លូវ មាតា ជាមិត្តក្នុងផ្ទះរបស់ខ្លួន អ្នកដែលមានចិត្តប្រព្រឹត្តទៅស្មើគ្នា ជាមិត្តរបស់អ្នកដែលមានធុរៈកើតឡើងរឿយៗ បុណ្យទាំងឡាយ ដែលគេធ្វើហើយ ដោយខ្លួនឯង ជាមិត្តជាប់តាមទៅ ក្នុងភពខាងមុខ។