​វត្ថុ​សូត្រ​ ​ទី៤​


​[​១៦៦​]​ ​អ្វី​ ​ជាទី​ពំនាក់​របស់​មនុស្ស​ទាំងឡាយ​ ​អ្វី​ជា​សំឡាញ់​ដ៏​ប្រសើរ​ ​របស់​មនុស្ស​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​ពួក​សត្វ​មានជីវិត​ ​ដែល​អាស្រ័យ​ផែនដី​ ​រស់នៅ​នឹង​អ្វី​។​
​[​១៦៧​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​កូន​ ​ជាទី​ពំនាក់​របស់​មនុស្ស​ទាំងឡាយ​ ​ភរិយា​ ​ជា​សំឡាញ់​ដ៏​ប្រសើរ​ ​របស់​មនុស្ស​ទាំងឡាយ​ ​(​ក្នុង​លោក​នេះ​)​ ​ពួក​សត្វ​មានជីវិត​ ​ដែល​អាស្រ័យ​ផែនដី​ ​រស់នៅ​នឹង​ទឹកភ្លៀង​។​

​បឋម​ជន​សូត្រ​ ​ទី៥​


​[​១៦៨​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ហ្ន៎​ ​តែង​ញុំាង​បុរស​ឲ្យ​កើត​ ​អ្វី​ហ្ន៎​ ​របស់​បុរស​នោះ​ ​តែង​ស្ទុះ​ទៅ​ ​អ្វី​ហ្ន៎​ ​តែង​អន្ទោល​ទៅ​ក្នុង​សង្សារ​ ​អ្វី​ហ្ន៎​ ​ជាម​ហា​ភ័យ​ ​របស់​សត្វ​នោះ​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់