​[​១៦៩​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​តណ្ហា​ ​តែង​ញុំាង​បុរស​ឲ្យ​កើត​ ​ចិត្ត​របស់​បុរស​នោះ​ ​តែង​ស្ទុះ​ទៅ​ ​សត្វលោក​ ​តែង​អន្ទោល​ទៅ​ ​ក្នុង​សង្សារ​ ​សេចក្តី​ទុក្ខ​ ​ជាម​ហា​ភ័យ​ ​របស់​សត្វ​នោះ​។​

​ទុតិយ​ជន​សូត្រ​ ​ទី៦​


​[​១៧០​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ហ្ន៎​ ​តែង​ញុំាង​បុរស​ឲ្យ​កើត​ ​អ្វី​ហ្ន៎​ ​របស់​បុរស​នោះ​ ​តែង​ស្ទុះ​ទៅ​ ​អ្វី​ហ្ន៎​ ​តែង​អន្ទោល​ទៅ​ក្នុង​សង្សារ​ ​សត្វលោក​ ​តែង​គេច​មិន​រួច​អំពីអ្វី​។​
​[​១៧១​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​តណ្ហា​ ​តែង​ញុំាង​បុរស​ឲ្យ​កើត​ ​ចិត្ត​ ​របស់​បុរស​នោះ​ ​តែង​ស្ទុះ​ទៅ​ ​សត្វលោក​ ​តែង​អន្ទោល​ទៅ​ក្នុង​សង្សារ​ ​សត្វ​នោះ​ឯង​ ​តែង​គេច​មិន​រួច​អំពី​សេចក្តី​ទុក្ខ​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់