គឺបានឱ្យសន្ថ័តនោះទៅអ្នកដទៃ។ ពាក្យថា មិនលះចោលក្ដី គឺ មិនបានឱ្យដល់អ្នកណានីមួយ។ ពាក្យថា វៀរលែងតែភិក្ខុដែលបាន សម្មតិ (អំពីសង្ឃ) គឺលើកលែងនូវភិក្ខុដែលបានសម្មតិ (អំពីសង្ឃ)។ (កាលប្រើប្រាស់សន្ថ័តចាស់មិនទាន់គ្រប់៦ឆ្នាំ) ភិក្ខុធ្វើឯងក្ដី ឱ្យគេធ្វើក្ដី នូវសន្ថ័តដទៃថ្មីទៀត ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលធ្វើ សន្ថ័តនោះជា និស្សគ្គិយក្នុងខណៈដែលបានមកភិក្ខុត្រូវលះដល់សង្ឃ ឬគណៈឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះយ៉ាងនេះថា។ បេ។ បពិត្រព្រះសង្ឃ ដ៏ចំរើន សន្ថ័តនេះខ្ញុំឱ្យគេធ្វើថ្មី (តែខ្ញុំប្រើប្រាស់សន្ថ័តចាស់) មិនទាន់ ដល់៦ឆ្នាំនៅឡើយ (សន្ថ័តថ្មី) ជានិស្សគ្គិយ ព្រោះគ្មានភិក្ខុសម្មតិ ខ្ញុំសូមលះនូវសន្ថ័តនេះដល់សង្ឃ។ បេ។ សង្ឃគប្បីឱ្យ។ បេ។ លោក ដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៨៩] ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងមិនទាន់ហើយ (គ្រាក្រោយ) ទើបបង្ហើយដោយខ្លួនឯង ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុធ្វើសន្ថ័ត ដោយខ្លួនឯងមិនទាន់ហើយ ឱ្យអ្នកដទៃធ្វើបង្ហើយ ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុធ្វើបង្ហើយដោយខ្លួនឯង ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុឱ្យអ្នកដទៃធ្វើបង្ហើយ ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។