ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺនិយាយសំដៅឧបសម្បន្នភិក្ខុដែលជាក្សត្រ ជាព្រាហ្មណ៍ ដោយពាក្យថា លោកជាក្សត្រ លោកជាព្រាហ្មណ៍ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ បេ។ ឧបសម្បន្នភិក្ខុមិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថា្នដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យដ៏ថោកទាប។បេ។ ពោលសំដៅបុគ្គលដ៏ខ្ពងខ្ពស់ ដោយពាក្យដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យ ដ៏ខ្ពង់ខ្ពស់។ បេ។ ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺនិយាយសំដៅឧបសម្បន្នភិក្ខុដែលជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដោយពាក្យថា លោកជាបណ្ឌិត លោកជាអ្នកឈ្លាស លោកជាអ្នកប្រាជ្ញ លោកជាពហុស្សូត លោកជាធម្មកថិក ដំណើរអាក្រក់មិនមានដល់លោកទេ ដំណើរល្អតែម្យ៉ាងប្រាកដដល់លោក ត្រូវអាបត្ដិទុញ្ភសិតគ្រប់ ៗ វាចា។
[២៤៧] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ានេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ