ហើយ​ដើរចូល​ទៅកាន់​ត្រកូល​នោះ​ ​លុះ​ទៅដល់​ហើយ​ ​បាន​អង្គុយ​លើ​អាសនៈ​ដែលគេ​តាក់តែង​បម្រុងទុក​។​ ​បុរស​នោះ​ទើប​ចូល​ទៅ​រក​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ថ្វាយបង្គំ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​កាល​បុរស​នោះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​និយាយ​នឹង​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​យ៉ាងនេះ​ថា​ ​ព្រះករុណា​ ​ខ្ញុំករុណា​បាន​សាច់​ក្នុង​ពេលល្ងាច​ម្សិលមិញ​ ​ខ្ញុំ​បាន​បែង​ ​ចំណែក​សាច់​នោះ​ទុក​ប្រគេន​លោកម្ចាស់​ ​បពិត្រ​លោកម្ចាស់​ ​ក្មេង​តូច​នេះ​ ​ភ្ញាក់​ពីព្រលឹម​ឡើង​ស្រែកយំ​ទារ​ថា​ ​ឱ្យ​សាច់​មក​ខ្ញុំ​ ​ខ្ញុំករុណា​បាន​យក​ ​សាច់​ចំណែក​របស់​លោកម្ចាស់​ឱ្យ​ក្មេង​តូច​ទៅ​ហើយ​ ​ព្រះករុណា​ ​លោកម្ចាស់​នឹង​ឱ្យ​ខ្ញុំ​ទិញ​អ្វី​មក​ដោយ​កហាបណៈ​(​នេះ​)​។​ ​ឧប​នន្ទ​ដ៏​មាន​អាយុ​ ​សួរ​ថា​ ​អាវុសោ​ ​អ្នកបរិច្ចាគ​កហាបណៈ​ដល់​អាត្មា​ឬ​។​ ​បុរស​នោះ​ ​តប​ថា​ ​ព្រះករុណា​លោកម្ចាស់​ ​ខ្ញុំករុណា​បរិច្ចាគ​ដល់​លោកម្ចាស់​។​ ​ឧប​នន្ទ​ភិក្ខុ​ ​និយាយ​ថា​ ​អាវុសោ​ ​អ្នក​ចូរ​ប្រគេន​កហាបណៈ​នោះ​ដល់​អាត្មា​ចុះ​។​ ​បុរស​ ​នោះ​ទើប​ប្រគេន​កហាបណៈ​ទៅ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​ហើយ​ពោលទោស​ ​តិះដៀល​ ​បន្ថោក​បន្ទាប​ថា​ ​យើង​ទាំងឡាយ​ទទួល​រូបិយ​(​១​)​ ​បាន​
​(​១​)​ ​រូបិយ​ ​បាន​ដល់​ ​មាសប្រាក់​ ​។​
ថយ | ទំព័រទី ១២៧ | បន្ទាប់