ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​សន្មត​ភិក្ខុ​ជា​អ្នក​ចោល​រូបិយ​យ៉ាងនេះ​។​ ​ភិក្ខុ​អ្នក​ឆ្លាស​ត្រូវ​អង្វរ​ភិក្ខុ​(​អ្នក​ចោល​រូបិយ​)​ ​ជាមុន​។​ ​ភិក្ខុ​អ្នក​ឆ្លាស​អង់អាច​លុះ​អង្វរ​រួចហើយ​ត្រូវ​ផ្ដៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សង្ឃ​ចូរ​ស្ដាប់​ខ្ញុំ​ ​បើ​សម្មតិកម្ម​នេះ​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មតិ​ភិក្ខុ​ ​ឈ្មោះ​នេះ​ឱ្យ​ជា​អ្នក​ចោល​នូវ​រូបិយ​។​ ​នេះ​ជា​វាចា​ដែល​ប្រកាស​ឱ្យ​សង្ឃ​ជ្រាប​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សង្ឃ​ចូរ​ស្ដាប់​ខ្ញុំ​ ​សង្ឃសន្មតិ​នូវ​ភិក្ខុ​ឈ្មោះ​នេះ​ ​ឱ្យ​ជា​អ្នក​ចោល​នូវ​រូបិយ​។​ ​ការ​សន្មតិ​ភិក្ខុ​ឈ្មោះ​នេះ​ឱ្យ​ជា​អ្នក​ចោល​នូវ​រូបិយ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​សូម​លោក​ដ៏​មាន​អាយុ​ ​អង្គ​នោះ​ស្ងៀម​នៅ​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​ ​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​។​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មតិ​ឱ្យ​ជា​ ​អ្នក​ចោល​នូវ​រូបិយ​ហើយ​។​ ​ការ​សន្មតិ​គួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ទើប​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​កម្ម​នេះ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​ភិក្ខុ​ដែល​សង្ឃសន្មតិ​ហើយ​នោះ​ ​មិន​ត្រូវ​កំណត់​ទី​ហើយ​ទើប​ចោល​រូបិយ​នោះ​ទេ​។​ ​បើ​ភិក្ខុ​នោះ​កំណត់​ទី​ហើយ​ទើប​ទម្លាក់​ចោល​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​១០៧​]​ ​រូបិយ​ ​ភិក្ខុ​សំគាល់​ថា​រូបិយ​មែន​ ​ហើយ​ទទួល​នូវ​រូបិយ​ ​រូបិយ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​រូបិយ​ ​ភិក្ខុ​សង្ស័យ
ថយ | ទំព័រទី ១៣១ | បន្ទាប់