ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​ទ្រង់​ឥស្សរិយយស​ ​ត្រាស់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​គួរ​នឹង​ប្រើប្រាស់​អតិរេក​បាត្រ​ទេ​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬថា​នាំ​ឱ្យ​ជ្រះថ្លា​ក្រៃលែង​ ​ដល់​ពួក​ជន​ដែល​ ​មាន​សេចក្ដី​ជ្រះថ្លា​រួចហើយ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ទ្រទ្រង់នូវ​អតិរេក​បាត្រ​ ​អតិរេក​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​ ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​សិក្ខាបទ​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បញ្ញ​ត្ដ​ដល់​ភិក្ខុ​ទាំងឡាយ​ដោយ​ប្រការ​ដូច្នេះ​។​
 ​[​១១៨​]​ ​សម័យ​នោះ​ឯង​ ​អតិរេក​បាត្រ​កើតឡើង​ដល់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ឯ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ប្រាថ្នា​នឹង​ប្រគេន​បាត្រ​នោះ​ដល់​ព្រះ​សារី​បុ​ត្ដ​ដ៏​មាន​អាយុ​។​ ​ចំណែក​ព្រះ​សារី​បុ​ត្ដ​ដ៏​មាន​អាយុ​នៅ​ក្រុង​សាកេ​ត​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​មាន​បរិវិតក្ក​ថា​ ​សិក្ខាបទ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញ​ត្ដ​រួចហើយ​ថា​ ​អតិរេក​បាត្រ​ ​ភិក្ខុ​មិន​គប្បី​ទ្រទ្រង់​ ​ក៏​អតិរេក​បាត្រ​នេះ​កើតឡើង​ដល់​អញ​ ​ហើយ​អញ​ក៏​ចង់​ប្រគេន​បាត្រ​នេះ​ដល់​ព្រះ​សារី​បុ​ត្ដ​ដ៏​មាន​អាយុ​ ​ឯ​ព្រះ​សារី​បុ​ត្ដ​ដ៏​មាន​អាយុ​គង់នៅ​ក្រុង​សាកេ​ត​ ​(​កិច្ច​នេះ​)​ ​ខ្លួន​អញ​ត្រូវ​ប្រតិ​បត្ដិ​ដូចម្ដេច​ហ្ន៎​។​ ​ខណៈនោះ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់