បាត្រ​ដែល​ភិក្ខុ​នោះ​លះបង់​ហើយ​ ​សង្ឃ​ត្រូវឲ្យ​ ​(​ដល់​លោក​ជា​ម្ចាស់​ដើម​វិញ​)​ ​ដោយ​ពោល​ពាក្យ​ប្រកាស​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្ដាប់​ខ្ញុំ​ ​បាត្រ​នេះ​ជា​របស់​ភិក្ខុ​ឈ្មោះ​នេះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​លោក​បាន​លះបង់​ហើយ​ដល់​សង្ឃ​។​ ​បើ​កម្ម​នេះ​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ឱ្យ​នូវ​បាត្រ​នេះ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​វិញ​។​
 ​[​១២២​]​ ​ភិក្ខុ​អង្គ​នោះ​គប្បី​ចូល​ទៅ​រក​ពួក​ភិក្ខុ​ច្រើន​ ​ហើយ​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ថ្វាយបង្គំ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ប្រណម្យ​អញ្ជលី​ ​ហើយ​ត្រូវ​ពោល​ពាក្យ​យ៉ាងនេះ​នឹង​គណ​ភិក្ខុ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​បាត្រ​របស់ខ្ញុំ​នេះ​កន្លង​ហួស១០ថ្ងៃ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះបង់​បាត្រ​នេះ​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​លុះ​លះបង់​ហើយ​ ​ត្រូវ​សំដែង​អាបត្ដិ​ចេញ​។​ ​ភិក្ខុ​អ្នក​ឆ្លាស​ប្រតិពល​ ​គប្បី​ទទួលដឹង​អាបត្ដិ​ ​(​របស់​ភិក្ខុ​នោះ​)​។​ ​បាត្រ​ដែល​ភិក្ខុ​លះបង់​ហើយ​ ​គណ​ភិក្ខុ​ត្រូវ​ឱ្យ​(​ដល់​លោក​វិញ​)​ ​ដោយ​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ស្ដាប់​ខ្ញុំ​ ​បាត្រ​នេះ​ជា​របស់​ភិក្ខុ​ឈ្មោះ​នេះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​លោក​បាន​លះបង់​ហើយ​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​។​ ​បើ​កម្ម​នេះ​មានកាល​ដ៏​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​គប្បី​ឱ្យ​បាត្រ​នេះ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​វិញ​។
ថយ | ទំព័រទី ១៤៩ | បន្ទាប់