គ្រាន់តែ​បន្ដិចបន្ដួច​ ​ក៏​គ្មាន​ដឹង​ប្រមាណ​ ​ចេះតែ​សូម​បាត្រ​គេជាច្រើន​ ​គ្រានោះ​ ​ស្មូនឆ្នាំង​នោះ​រវល់​ធ្វើ​បាត្រ​ជាច្រើន​ប្រគេន​ភិក្ខុ​ទាំងឡាយ​ដូច​កាល​ជាន់មុន​ ​ក៏​មិន​អាច​នឹង​ធ្វើ​ភាជន៍​សម្រាប់​ចំណាយ​ឯទៀត​បាន​ ​សូម្បី​រក​ចិញ្ចឹមជីវិត​ខ្លួន​ក៏​មិនកើត​ ​កូន​នឹង​ប្រពន្ធ​ទាំងឡាយ​ ​របស់​ស្មូនឆ្នាំង​នោះ​ក៏​ព្រួយ​លំបាក​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ ​ដូច​កាល​ជាន់មុន​ទៀត​ថា​ ​ហេតុអ្វីបានជា​សមណៈ​ទាំងឡាយ​ ​ជា​កូនចៅ​របស់​ព្រះពុទ្ធ​ជា​សក្យ​បុ​ត្ដ​ ​មិនដឹង​ប្រមាណ​ ​សូម​បាត្រ​គេជាច្រើន​ ​ស្មូនឆ្នាំង​នេះ​រវល់​តែ​ធ្វើ​បាត្រ​ជាច្រើន​ប្រគេន​ភិក្ខុ​ទាំងនេះ​ ​ក៏​មិន​អាច​ដើម្បីនឹង​ធ្វើ​ភាជន៍​ដទៃ​សម្រាប់​ចំណាយ​បាន​ ​សូម្បី​នឹង​រក​ចិញ្ចឹមជីវិត​ខ្លួន​ក៏​មិនកើត​ ​កូន​និង​ប្រពន្ធ​ទាំងឡាយ​របស់​ស្មូនឆ្នាំង​នោះ​សោត​ ​ក៏​ព្រួយ​លំបាក​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ពាក្យ​ដែល​ពួក​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ ​(​ដូច្នោះ​)​។​ ​ពួក​ភិក្ខុ​ណា​ ​ដែល​មាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ហេតុអ្វីបានជា​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មាន​បាត្រ​បែក​ ​ឬ​ធ្លុះ​ ​ឬ​ដាច់​ ​ឬ​ស្នាមប្រេះ​ ​គ្រាន់តែ​បន្ដិចបន្ដួច​ ​មិនដឹង​ប្រមាណ​ ​ចេះតែ​សូម​បាត្រ​គេជាច្រើន​។​ ​ទើប​ភិ​ក្ខុ​ទំា​ងនោះ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់