[​១៣២​]​ ​ភិក្ខុ​នោះ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​សំពះ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ប្រណម្យ​ ​អញ្ជលី​ ​ហើយ​ពោល​នឹង​សង្ឃ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​បាត្រ​(​ថ្មី​)​ ​របស់ខ្ញុំ​នេះ​ ​គឺ​ខ្ញុំ​មាន​បាត្រ​ ​(​ចាស់​)​ ​មិនទាន់​មាន​ចំណង​គ្រប់៥អន្លើ​ ​ខ្ញុំ​ឱ្យ​គេ​រក​បាត្រ​ទៀត​ ​បាត្រ​នេះ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះបង់​បាត្រ​នេះ​ដល់​សង្ឃ​។​ ​លុះ​ភិក្ខុ​លះបង់​បាត្រ​រួចហើយ​ ​ត្រូវ​សំដែង​អាបត្ដិ​ចេញ​។​ ​ភិក្ខុ​អ្នក​ឈ្លាស​អង់អាច​ត្រូវ​ទទួល​អាបត្ដិ​។​ ​សង្ឃ​ត្រូវ​សន្មត​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥​ ​ឱ្យ​ជា​អ្នក​ប្រគល់​បាត្រ​ ​គឺ​ភិក្ខុ​ណាមួយ​ដែល​មិនបាន​ប្រព្រឹត្ដ​ទៅ​ដោយ​ឆន្ទាគតិ១​ ​ទោសាគតិ១​ ​មោហាគតិ១​ ​ភយាគតិ១​ ​ដឹង​នូវ​បាត្រ​ដែលគេ​បាន​ទទួល​ ​និង​មិនទាន់​បាន​ទទួល១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​សន្មត​យ៉ាងនេះ​។​ ​ភិក្ខុ​ឈ្លាស​ត្រូវ​អង្វរ​ភិក្ខុ​ ​(​នោះ​)​ ​ជាមុន​។​ ​លុះ​ភិក្ខុ​ឈ្លាស​ប្រតិពល​អង្វរ​រួចហើយ​ ​គប្បី​ប្រកាស​ឱ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្ដាប់​ខ្ញុំ​ ​បើ​កម្ម​នេះ​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ឱ្យ​ជា​អ្នក​ប្រគល់​បាត្រ​។​ ​នេះ​វាចា​ប្រកាស​សង្ឃ​ឱ្យ​ដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្ដាប់​ខ្ញុំ​ ​ព្រះសង្ឃ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់