ភិក្ខុ​គប្បី​បង្អោន​ចូល​ទៅ​ក្នុង​ប្រទីប​ ​ឬ​ក្នុង​វត្ដ​មាន​ពណ៌ខ្មៅ​(​១​)​ ​។​ ​ភិក្ខុ​ដទៃ​គប្បី​បរិភោគ​ប្រើប្រាស់​ដោយ​កាយ​បាន​ ​តែ​មិន​ត្រូវ​យក​មក​ឆាន់​។​ ​ភេសជ្ជៈ​ ​មិនទាន់​កន្លង៧​ ​ថ្ងៃ​ទេ​ ​ភិក្ខុ​សំគាល់​ថា​កន្លង​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ភិក្ខុ​ ​មាន​សេចក្ដីសង្ស័យ​ក្នុង​ភេសជ្ជៈ​ដែល​មិនទាន់​កន្លង៧ថ្ងៃ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភេសជ្ជៈ​មិនទាន់​កន្លង៧​ ​ថ្ងៃ​ ​ភិក្ខុ​សំគាល់​ថា​មិនទាន់​កន្លង​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
 ​[​១៤៤​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​តាំង​ចិត្ដ​ទុក​(​២​)​ ​(​ក្ដី​)​ ​លះបង់​ចោល​(​ក្ដី​)​ ​នូវ​ភេសជ្ជៈ​ដល់​ភិក្ខុ​ដែល​មាន​ភេសជ្ជៈ​បាត់​ទៅ​ ​(​ក្ដី​)​ ​វិនាស​ទៅ​ ​(​ក្ដី​)​ ​ភ្លើង​ឆេះ​(​ក្ដី​)​ ​ចោរលួច​យក​ទៅ​(​ក្ដី​)​ ​គេ​យក​ទៅ​ដោយ​សេចក្ដី​ស្និទ្ធស្នាល​ ​(​ក្ដី​)​ ​ដល់​ភិក្ខុ​ដែល​បរិច្ចាគ​លះបង់​ដាច់​ស្រឡះ​ឥត​អាល័យ​ឱ្យ​អនុបសម្បន្ន​ ​ហើយ​ទទួលយក​មក​បរិភោគ​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដល់​ភិក្ខុ​ខូច​ចរិត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​ ​

​សិក្ខាបទ​ទី៣​ ​ចប់​។​


​(​១​)​ ​យក​ទៅ​លាយ​នឹង​វត្ថុ​ទាំងឡាយ​មាន​ធ្យូង​ជាដើម​ ​សម្រាប់​លាប​ ​មាន​លាប​ជញ្ជាំង​ជាដើម​ ​។​ ​(​២​)​ ​គឺ​រវាង​ ​៧ថ្ងៃ​ ​ភិក្ខុ​ផ្ទេរ​ភេសជ្ជៈ​នោះ​ឱ្យទៅ​ជា​របស់​ដទៃ​ក្រៅពី​របស់​ឆាន់​ ​គឺ​ធ្វើជា​ថ្នាំលាប​ក្បាល​ ​លាប​ដំបៅ​ ​លាប​ភ្នែក​ជាដើម​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់