ខ្ញុំករុណា​មុខ​ជា​ទៅកាន់​ចារិក​ក្នុង​ជនបទ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​វិញ​។​ ​ឧប​នន្ទ​ខឹង​អន់​ចិត្ដ​ហើយ​ពោល​ថា​ ​អាវុសោ​ ​ខ្ញុំ​បានឱ្យ​ចីវរ​ណា​ដល់​លោក​(​ព្រោះ​)​ ​លោក​ថា​នឹង​ទៅកាន់​ចារិក​ជាមួយនឹង​ខ្ញុំ​(​ថា​ដូច្នោះ​ហើយ​)​ ​ក៏​ដណ្ដើមយក​ចីវរ​មកវិញ​។​ ​គ្រានោះ​ ​ភិក្ខុ​នោះ​ប្រាប់​សេចក្ដី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​មិនទំនង​សោះ​ ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ឱ្យ​ចីវរ​ទៅ​ដោយខ្លួនឯង​ហើយ​ ​ត្រឡប់ជា​ខឹង​អន់​ចិត្ដ​ ​ដណ្ដើមយក​មកវិញ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​នាំ​សេចក្ដី​នុ៎ះ​ក្រាបទូល​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ឧប​នន្ទ​ ​ឮ​ថា​អ្នកឯង​បានឱ្យ​ចីវរ​ទៅ​ភិក្ខុ​ដោយខ្លួនឯង​ហើយ​ ​ត្រឡប់​ក្រោធ​ខឹង​អន់​ចិត្ដ​ដណ្ដើមយក​ពី​គេ​មកវិញ​ ​មែន​ឬ​។​ ​ឧប​នន្ទ​សក្យ​បុត្រ​ក្រាបទូល​ ​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​ទ្រង់​យស​ជា​ម្ចាស់​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​មិនសមបីបើ​អ្នកឯង​បានឱ្យ​ចីវរ​ទៅ​ភិក្ខុ​ដោយខ្លួនឯង​ហើយ​ ​ត្រឡប់​ក្រោធ​ខឹង​អន់​ចិត្ដ​ដណ្ដើមយក​ចីវរ​ពី​គេ​មកវិញ​សោះ​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​ ​មិនមែន​នាំ​ ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ឱ្យ​ជន​ទាំងឡាយ​ ​ដែល​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ១៨៦ | បន្ទាប់