​[​១៥៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​ឯនោះ​។​ ​ពាក្យ​ថា​ ​ដោយខ្លួនឯង​ ​គឺ​សូម​មក​ខ្លួនឯង​។​ ​ដែល​ហៅថា​ ​អម្បោះ​ ​បាន​ដល់​អម្បោះ៦យ៉ាងគឺ​ ​អម្បោះ​ដែល​កើត​ពី​សម្បកឈើ១​ ​អម្បោះ​ដែល​កើត​ពី​កប្បាស១​ ​សូត្រ១​ ​អម្បោះ​ដែល​កើត​ពី​រោមសត្វ១​ ​អម្បោះ​ដែល​កើតឡើង​ពី​ធ្មៃ១​ ​អម្បោះ​កើត​ ​ពី​ភង្គ​ ​(​គឺ​យក​របស់​ខាងដើម​ទាំង​ ​៥​ ​មក​ធ្វើជា​អម្បោះ​)​ ​១​។​ ​ពាក្យ​ថា​ ​ឱ្យ​ពួក​ជាង​ដម្បាញ​ត្បាញ​ ​គឺ​ប្រើ​ពួក​ជាង​ដម្បាញ​ឱ្យ​ត្បាញ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​តាម​ប្រយោគ​។​ ​ចីវរ​នោះ​ ​ជា​និ​ស្ស​គ្គិ​យក្នុង​ខណៈ​ដែល​បាន​មក​ ​ភិក្ខុ​គប្បី​លះបង់​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​ ​បុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​លះបង់​យ៉ាងនេះ​។​បេ​។​ ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ចីវរ​របស់ខ្ញុំ​នេះ​ ​ខ្ញុំ​បាន​សូម​អម្បោះ​មក​ដោយខ្លួនឯង​ ​ហើយ​ឱ្យ​ពួក​ជាង​ដម្បាញ​ត្បាញ​ ​ចីវរ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះបង់​ចីវរ​នេះ​ដល់​សង្ឃ​។​ពាក្យ​តពីនេះទៅ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​ចីវរ​វគ្គ​។​
 [​១៥៥​]​ ​ភិក្ខុ​សំគាល់​ចីវរ​ដែល​ឱ្យ​គេ​ត្បាញ​រួចហើយ​ថា​ ​ឱ្យ​គេ​ត្បាញ​រួចហើយ​ពិតមែន​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​ចីវរ​ដែល​ឱ្យ​គេ​ត្បាញ​រួចហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់