ការនោះ​ពិតមែនហើយ​ ​ព្រោះ​បុរស​នោះ​ជា​ញោមឧបដ្ឋាក​របស់ខ្ញុំ​។​ ​ឯ​ជាង​ដម្បា​ញនោះ​ជា​ញោមឧបដ្ឋាក​របស់​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​មែន​។​ ​លំដាប់នោះ​ ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ជាង​ដម្បា​ញនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​បាន​និយាយ​ពាក្យ​នេះ​នឹង​ជាង​ដម្បា​ញនោះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​ចីវរ​នេះ​គេ​ត្បាញ​ចំពោះ​អាត្មា​ ​អ្នក​ចូរ​ធ្វើ​ឱ្យ​វែង​ ​ឱ្យ​ទូលាយ​ ​ឱ្យ​ណែន​ ​ត្បាញ​ឱ្យ​ស្មើ​ល្អ​ ​រឹត​ដំ​បាញ​ ​ឱ្យ​តឹង​ ​កួត​ឱ្យ​ល្អ​ ​សិត​ឱ្យ​ស្អាត​។​ ​ជាង​ដម្បាញ​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​គេ​ថ្លឹង​អម្បោះ​ទាំងនេះ​មក​ឱ្យ​ខ្ញុំករុណា​ថា​ ​អ្នកឯង​ចូរ​ត្បាញ​ចីវរ​ដោយ​អម្បោះ​នេះ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំករុណា​មិន​អាច​ធ្វើ​ឱ្យ​វែង​ ​ឱ្យ​ទូលាយ​ ​ឱ្យ​ណែន​បានទេ​ ​បពិត្រ​លោកម្ចាស់​ ​ប៉ុន្ដែ​ខ្ញុំករុណា​អាច​ត្បាញ​ឱ្យ​ស្មើ​ល្អ​ ​រឹត​ដំ​បាញ​ឱ្យ​តឹង​ ​កួត​ឱ្យ​ល្អ​ ​សិត​ ​ឱ្យ​ស្អាត​បាន​។​ ​ឧប​នន្ទ​ដ៏​មាន​អាយុ​ពោល​ថា​ ​ណ្ហើយចុះ​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​អ្នក​ចូរ​ធ្វើ​ឱ្យ​វែង​ ​ឱ្យ​ទូលាយ​ ​ឱ្យ​ណែន​ល្អ​ចុះ​ ​អម្បោះ​នោះ​មិនខ្វះទេ​។​ ​លំដាប់នោះ​ ​ជាង​ដម្បា​ញនោះ​បញ្ចូល​អម្បោះ​ដែល​បាន​មក​ទាំងប៉ុន្មាន​ទៅ​ក្នុង​ដម្បាញ​អស់ហើយ​ ​ទើប​ចូល​ទៅ​រក​ស្រី​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ស្រី​នោះ​ថា​ ​នែនាង​ដ៏​ចំរើន​ ​ឥឡូវ​ត្រូវការ​អម្បោះ​ ​(​ ​ថែមទៀត​ ​)​ ​។​ ​នាង​នោះ​ត្រឡប់​សួរ​ថា​ ​នែអ្នក
ថយ | ទំព័រទី ១៩៥ | បន្ទាប់