ដែល​មិនបាន​វិកប្ប​ ​ថា​បាន​វិកប្ប​រួចហើយ​ក្ដី​ ​សំគាល់​អច្ចេកចីវរ​ដែល​មិនបាន​លះបង់​ថា​បាន​លះបង់​ហើយ​ក្ដី​ ​សំគាល់​អច្ចេកចីវរ​ដែល​មិន​បាត់​ ​ថា​បាត់បង់​ទៅ​ហើយ​ក្ដី​ ​សំគាល់​អច្ចេកចីវរ​ដែល​មិន​វិនាស​ ​ថា​វិនាស​ហើយ​ក្ដី​ ​សំគាល់​អច្ចេកចីវរ​ដែល​ភ្លើង​មិន​ឆេះ​ ​ថា​ភ្លើង​ឆេះ​ហើយ​ក្ដី​ ​សំគាល់​អច្ចេកចីវរ​ ​ដែល​ចោរ​មិនបាន​ប្លន់​ ​ថា​ចោរប្លន់​យក​ទៅ​ហើយ​ក្ដី​ ​ហើយ​ទុក​ឱ្យ​កន្លង​ហួស​ចីវរកាល​ទៅ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មិន​លះបង់​ចីវរ​ដែល​ជា​និ​ស្ស​គ្គិ​យ​ហើយ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​សំ​គាល់​សម្ព​ត់​ដែល​មិនមែន​អច្ចេកចីវរ​ ​ថា​ជា​អច្ចេកចីវរ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​សម្ព​ត់​ដែល​មិនមែន​អច្ចេកចីវរ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​សំ​គាល់​សម្ព​ត់​ ​ដែល​មិនមែន​ជា​អច្ចេកចីវរ​ ​ថា​មិនមែន​អច្ចេកចីវរ​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​ ​
 [​១៦៤​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​បាន​អធិដ្ឋាន​អច្ចេកចីវរ​(​ក្ដី​)​ ​វិកប្ប​ទុក​(​ក្ដី​)​ ​លះបង់​ឱ្យ​គេ​(​ក្ដី​)​ ​ដល់​ភិក្ខុ​ដែល​មាន​អច្ចេកចីវរ​បាត់​ទៅ​(​ក្ដី​)​ ​វិនាស​ទៅ​(​ក្ដី​)​ ​ភ្លើង​ឆេះ​(​ក្ដី​)​ ​ចោរ​ដណ្ដើមយក​ទៅ​(​ក្ដី​)​ ​សហធម្មិក​កាន់​យក​ទៅ​ដោយ​សេចក្ដី​ស្និទ្ធស្នាល​(​ក្ដី​)​ ​ខាងក្នុង​សម័យ​ចីវរកាល​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី​ ​៨​ ​ចប់​។​

ថយ | ទំព័រទី ២០៨ | បន្ទាប់