ខូចខាត​ទៅ​ខ្លះ​ ​ភ្លើង​ឆេះ​ខ្លះ​ ​កណ្ដុរ​កាត់​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​មាន​សម្ព​ត់​អាក្រក់​មាន​ចីវរ​សៅហ្មង​។​ ​ពួក​ភិក្ខុ​(​ឯទៀត​)​ ​សួរ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ហេតុម្ដេចបានជា​អ្នក​ទាំងឡាយ​មាន​សម្ព​ត់​អាក្រក់​ ​មាន​ចីវរ​សៅហ្មង​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ប្រាប់​សេចក្ដី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ណា​ ​មាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ចុះ​ហេតុអ្វីបានជា​ភិក្ខុ​ទាំងឡាយ​ទុក​ ​បណ្ដា​ចីវរ​ទាំង៣​ ​ចីវរ​ណាមួយ​ក្នុង​ចន្លោះផ្ទះ​(​គឺ​ក្នុង​ភូមិ​ ​ឬ​ក្នុង​ស្រុក​)​ ​ហើយ​នៅ​ប្រាសចាក​(​ត្រៃចីវរ​)​នោះ​ហួស៦រាត្រី​។​ ​ខណៈនោះ​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុ​ទុក​ ​បណ្ដា​ចីវរ​ទាំង៣​ ​ចីវរ​ណាមួយ​ក្នុង​ចន្លោះផ្ទះ​ ​ហើយ​នៅ​ប្រាសចាក​ហួស៦រាត្រី​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានយស​ជា​ម្ចាស់​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុអ្វី​ ​បាន​ជាពួក​មោឃបុរស​ទាំងនោះ​ទុក​ ​បណ្ដា​ចីវរ​ទាំង៣​ ​ចីវរ​ណាមួយ​ក្នុង​ចន្លោះផ្ទះ​ ​ហើយ​នៅ​ប្រាសចាក​ហួស៦រាត្រី​ទៅ​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​អំពើ​ដែល​អ្នក​ទាំងឡាយ​ធ្វើ​នេះ​ ​មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ផង​ ​មិនមែន​នាំ​ពួក​ជន​ដែល​ជ្រះ​ ​ថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទៀតផង​។​បេ​។​ ​ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់