ទើប​ប្រគេន​ចីវរ​ដែល​ខ្លួន​តាក់តែង​ទាំងប៉ុន្មាន​ទៅ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ហើយ​ ​អង្គាស​សង្ឃ​ដោយ​ចង្ហាន់​ ​(​តែ​ម្យ៉ាង​)​។​ ​ពួក​ភិក្ខុ​ណា​ដឹង​ថា​ចង្ហាន់​ព្រមទាំង​ចីវរ​ដែលគេ​តាក់តែង​ទុក​សម្រាប់​ប្រគេន​សង្ឃ​ ​តែ​មិនដឹង​ថា​ចីវរ​គេ​ប្រគេន​ដល់​ពួក​ភិក្ខុ​ឆ​ព្វ​គ្គិ​យ​ទៅ​ហើយ​ ​ភិក្ខុ​ទាំងនោះ​ទើប​ពោល​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ពួក​អ្នក​ចូរ​វេរ​ប្រគេន​ចីវរ​ដល់​សង្ឃ​ទៅ​។​ ​ឯ​ប្រជុំជន​ពួក​នោះ​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ចីវរ​ដែល​តាក់តែង​ទុក​ប្រគេន​សង្ឃ​គ្មាន​ទេ​ ​(​ព្រោះ​)​ ​ពួក​ភិក្ខុ​ឆ​ព្វ​គ្គិ​យ​បង្អោន​ទៅ​ដើម្បី​ខ្លួន​ ​លោក​អស់ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នកមាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុ​ឆ​ព្វ​គ្គិ​យ​ដឹង​ថា​លាភ​គេ​បង្អោន​ទៅ​ដើម្បី​សង្ឃ​ហើយ​ ​ហេតុអ្វីបានជា​ត្រឡប់​បង្អោន​មក​ដើម្បី​ខ្លួន​វិញ​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​ឮ​ថា​ពួក​អ្នកឯង​ដឹង​ថា​លាភ​គេ​បង្អោន​ទៅ​ ​ដើម្បី​សង្ឃ​ហើយ​ ​ត្រឡប់​បង្អោន​មក​ដើម្បី​ខ្លួន​វិញ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​បន្ទោស​ថា​ ​នែ​ពួក​មោឃបុរស​ ​ពួក​អ្នកឯង​ដឹង​ថា​លាភ​គេ​បង្អោន​ទៅ​ដើម្បី​របស់​សង្ឃ​ហើយ​ ​ចុះ​ហេតុអ្វីបានជា​បង្អោន​មក​ដើម្បី​ខ្លួន​វិញ
ថយ | ទំព័រទី ២១៦ | បន្ទាប់