បុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​លះបង់​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ដឹង​ថា​លាភ​នេះ​ ​ទាយក​បង្អោន​ទៅ​ដើម្បី​របស់​ ​សង្ឃ​ហើយ​ ​ខ្ញុំ​ត្រឡប់​បង្អោន​មក​ដើម្បី​ខ្លួន​វិញ​ ​(​លាភ​នេះ​)​ ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះបង់​លាភ​នេះ​ដល់​សង្ឃ​។​ ​បេ​។​ ​ពាក្យ​ត​អំពី​នេះ​ទៅ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​ចីវរ​វគ្គ​ខាងដើម​ហើយ​។​ ​ភិក្ខុ​សំគាល់​ក្នុង​លាភ​ ​ដែល​ទាយក​បាន​បង្អោន​ហើយ​ថា​ ​ទាយក​បាន​បង្អោន​មក​មែន​ ​ហើយ​បង្អោន​មក​ដើម្បី​ខ្លួន​វិញ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​លាភ​ដែល​ទាយក​បាន​បង្អោន​ទៅ​ហើយ​ ​ត្រឡប់​បង្អោន​មក​ដើម្បី​ខ្លួន​វិញ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ក្នុង​លាភ​ដែល​ទាយក​បាន​បង្អោន​ទៅ​ហើយ​ ​ថា​មិនទាន់​បង្អោន​ទៅ​ទេ​ ​ត្រឡប់​បង្អោន​មក​ដើម្បី​ខ្លួន​ ​មិន​ត្រូវ​អាបត្ដិ​។​ ​លាភ​ដែល​ទាយក​បង្អោន​ទៅ​ដើម្បី​សង្ឃ​ហើយ​ ​ភិក្ខុ​បង្អោន​ទៅ​ដើម្បី​សង្ឃ​ដទៃ​ក្ដី​ ​ដើម្បី​ចេតិយ​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​លាភ​ដែល​ទាយក​បង្អោន​ទៅ​ដើម្បី​ ​ចេតិយ​ហើយ​ ​ភិក្ខុ​ត្រឡប់​បង្អោន​ទៅ​ដើម្បី​ចេតិយ​ដទៃ​ក្ដី​ ​សង្ឃ​ក្ដី​ ​គណៈ​ក្ដី​ ​បុគ្គល​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​លាភ​ដែល​ទាយក​បង្អោន​ទៅ​ដើម្បី​បុគ្គល​ ​ភិក្ខុ​ត្រឡប់​បង្អោន​ទៅ​ដើម្បី​បុគ្គល​ឯទៀត​ក្ដី​ ​សង្ឃ​ក្ដី​ ​គណៈ​ក្ដី​ ​ចេតិយ​ក្ដី​
ថយ | ទំព័រទី ២១៨ | បន្ទាប់